Image

សូមស្វាគមន៍

10477874_10203175913864762_2006509175347406480_oពួកយើងទាំងអស់គ្នា ហាងស៊ុបទាកាប៉ាភូមិយើង គឺផ្គត់ផ្គង់ សេវាកម្ម អាហារដ្ឋាន និង ប្រើប្រាស់ ភាគច្រើនជាផលិតផល ដែលអាចកែច្នៃ ប្រើប្រាស់ឡើងវិញបាន លើកកំពស់ សេដ្ឋកិច្ច ក្នុងភូមិ មួយចំនួន នៅក្នុង សហគមន៍។ ហាងស៊ុបទាកាប៉ាភូមិ យើងមានគម្រោង ពីរ ដែលពួក យើងកំពុង ធ្វើការជាមួយ កសិករ ក្នុងសហគមន៍ ជិតៗ។ ដើម្បីធ្វើអោយ គម្រោងយើង ដំណើរ ការបានល្អ ហាងស៊ុបទាកាប៉ាភូមិយើង បានចំណាយ លុយមួយ ផ្នែក នៃប្រាក់ចំណេញ ដើម្បីអនុវត្ត គម្រោង ទាំងនេះ ដូចជា ការចិញ្ចឹមទាកាប៉ា និង ការដាំបន្លែ។

We (Our Muscovy Duck Soup Restaurant) emphasize serving services and products that use renewable resources, promote local economies, and involve the local community. We are currently operating two Projects helping the real people, the real families in our neighbourhood. To make our projects even more efficient we spend on them some of the % of total profit on duck raising and vegetable growing projects.

ប្រវត្ត ហាងស៊ុបទាកាប៉ា

387464_2538300862908_624428248_nកាលពីដើមឡើយ ហាងស៊ុបទាកាប៉ាភូមិយើង មានទីតាំង នៅផ្លូវ ខាងក្រោយ ផ្សារដើមក្រឡាញ់ ហើយត្រូវ បាnបង្កើតឡើង ក្នុង ឆ្នាំ ២០១១ ដែល ដំបូងមាន ឈ្មោះថា “ហាងស៊ុបទាកាប៉ា”។ ដំបូង​ ឡើយហាង មានលក់មុខម្ហូប ជាច្រើនមុខ សំរាប់បំរើ អតិថិជន មានដូចជា បុកល្ហុង, បុកមី, សាច់គោ អាំង, និង គ្រឿងក្លែមជាច្រើនមុខទៀត។

ក្រោយមកបន្ទាប់ពីមានការចូលរួម ពី អង្គការក្រៅរដ្ឋាភិបាល ដូចជា មូលិធិ ប៊ិល និង មេលិនដា ហ្កេត តាមរយៈ អង្គកាេ ភី-ឌី-អាយ កម្ពុជា ដោយ ហាងបានឈ្នះ ការសរសេរ និក្ខេបបទ ទៅលើ មិខជំនួញខ្នាតតូច។ ហាងទទួលបាន ប្រាក់រង្វាន់ ចំនួន មួយ ម៉ឺនដុល្លា សហរដ្ឋអាមេរិច សរាប់យក មកពង្រីកហាង បន្ថែម។

ដោយសំណេរ និក្ខេបបទ ផ្ដោតតែទៅលើ ការចិញ្ចឹមទាកាប៉ា និង ការផ្ដល់ពូជកូនទា ហាងក៏សំរាក លក់ មុខម្ហូបមួយ ចំនួន ដូចជា បុកល្ហុង, បុកមី, សាច់គោអាំង។

374930_2538320503399_339963544_nស៊ុបទាកាប៉ាភូមិដំបូង ពួកយើងពីនាក់ប្ដីប្រពន្ធ បានមានគំនិតចង់ បើកហាងលក់ម្ហូបគ្រឿងក្លែម ធម្មតាទេ ប៉ុន្តែពួកយើងសង្កេត ឃើញថា នៅក្នុងខេត្តសៀមរាបគ្មានស៊ុបទាការប៉ា លក់ក៏មាន គំនិត ចង់លក់ស៊ុបនេះទៅ ពួកយើងបានស្រាវជ្រាវ រូបមន្ត ស៊ុបទាកាប៉ា រហូតធ្វើចេញជារស់ជាតិ ដែលអាចទទួលយកបាន ពួកយើងបានអញ្ចើញមិត្តភក្ក មួយ ចំនួនធំ មកជួយភ្លក រស់ជាតិ ថាតើ អាចទទួលយកបានទេ ហើយមានមិត្តភក្ក ខ្លះអោយ យោបល់ថាគួរតែថែមនេះ ខ្លះថាខ្វះនោះ រហូតទាល់តែពួក យើងខ្ញុំបានផ្សំគ្រឿងស៊ុបមានរស់ ជាតិដូចសព្វថ្ងៃនេះ។

________________________________________________________________

បញ្ជីរមុខម្ហូប

បញ្ជីរស្រា

បញ្ជីរភេសជ្ជៈ

 

ទំនាក់ទំនងៈ

Tel: 017 97 90 98 / 081 97 60 98

Email: betterpath@gmail.com / selaincambodia@gmail.com

© 2012 ហាងស៊ុបទាកាប៉ា ភូមិយើង  – រក្សាសិទ្ធគ្រប់យ៉ាង

By reakmony